ប៉ៃលិន៖
ព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមករា
ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត
បានចូលរួមអមដំណើរឯកឧត្តម អ៉ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ
ក្នុងពិធីចែកអំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុង
សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន សរុបចំនួន ៤៣៦គ្រួសារ។
សូមអរគុណ!